You are currently viewing នាយ នាយរងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩

នាយ នាយរងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តស្ទឹងត្រែង និងគ្រួសារ យកសំណាកលើឧបករណ៍តេស្តរហ័ស (Rapid test) និងធ្វើតេស្ត PCR  ទៀតរង់ចាំលទ្ធផល នៅពេលក្រោយ។

បន្ទាប់ពីទទួលបានលទ្ធផល Rapid Test អវិជ្ជមាន ទើបទទួលបានការចាក់វ៉ាក់សាំងអាស្រា្តហ្សេនីកា(ដូសជម្រុញ ឬដូសទី៣) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថត្រូវអនុវត្តតាមវិធានការ ៣កុំ ៣ ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការជាមួយកម្លាំងសុខាភិបាលរបស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងការយកសំណាករកមេរោគកូវីដ១៩។