You are currently viewing លោកឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ

កណ្តាល៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងាររៀបចំចាក់វ៉ាក់សាំង របស់កងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ រៀបចំនិងសម្របសម្រួលក្នុងកិច្ចដំណើរការចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដូសទី ៣ (ដូសជំរុញ Vaccine Astrazeneca) ជូនដល់យោធិន និងក្រុមគ្រួសារយោធិន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល។