ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អមដំណើរពីលោកនាយរងសេនាធិការ ស្នងការ នាយការិយាល័យ បានអញ្ជើញត្រួតពិនិត្យនិងណែនាំដល់លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិក សន្តិសុខសណ្តាប់ធ្នាប់ កន្លែងយកវត្ថុសំណាក និងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ថ្ងៃទីពីរ ជូនដល់យោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ។