កណ្តាលៈ នៅវេលាម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្កណ្តាល បានប្រារព្ធពិធី ត្រួតពិនិត្យការងារ ជំនាញភស្ដុភារ និងសម្ភារ:បច្ចេកទេស ដើម្បីបំរើការអោយទាន់សភាពការណ៍ និងមានប្រសិទ្ធិភាព ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងាភស្ដុភារ និងសម្ភារ:បច្ចេកទេស ដែលមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្កណ្តាល។