You are currently viewing លោកវរសេនីយ៍ទោ សុខ មីន នាំយកអំណោយចែកជូនដល់ជំនាញសុខាភិបាលស្រុក និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

លោកវរសេនីយ៍ទោ សុខ មីន នាំយកអំណោយចែកជូនដល់ជំនាញសុខាភិបាលស្រុក និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

រតនគិរី៖ នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំ កម្លាំងកងរាជអាវុធហត្ថស្រុកនាំយកអំណោយចែកជូនដល់ជំនាញសុខាភិបាលស្រុក និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាដាវ ដើម្បីចូលរួមចែករំលែកការខ្វះខាតក្នុងពេលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ចំនួន ២មណ្ឌលគឺមណ្ឌលសាលាបឋមសិក្សាអូរយ៉ាដាវ និងមណ្ឌលវិទ្យាល័យសោមធំ។

អំណោយមានទឹកបរិសុទ្ធចំនួន ៤០កេស, ភេសជ្ជៈ និងទឹកផ្លែឈើចំនួន១៦កេស, បាយ  ចំនួន ៥០ប្រអប់, ថវិកាចំនួន ៤០០,០០០រៀល។