You are currently viewing នាយ នាយអាវុធហត្ថខេត្តតាកែវ និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣

នាយ នាយអាវុធហត្ថខេត្តតាកែវ និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣

តាកែវ៖ ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំក្រុមការងាររៀបចំចាក់វ៉ាក់សាំង របស់កងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យរៀបចំ និងសម្របសម្រួលក្នុងកិច្ចដំណើរការចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ Vaccine Astrazeneca) ជូនដល់យោធិន និងក្រុមគ្រួសារយោធិន នៃកងរាជអាវុធហត្ថ ខេត្តតាកែវ។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ។