You are currently viewing លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញទទួលអំណោយពីសប្បុរសជន

លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញទទួលអំណោយពីសប្បុរសជន

ឧត្តរមានជ័យ៖ ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលអំណោយទឹកបរិសុទ្ធសឹង្ហ ១០០យួរ ទឹកផ្លែឈើចម្រុះ ១០កេស ទឹកត្រី ៤០យួរ ទឹកស៊ីអ៊ីវ ៤០យួរ និងមីយ៉ាំយ៉ាំ ៥០កេសតូច ពី ឯកឧត្តម កែវ ឋាន: និងលោកជំទាវ ប៊ុត សុខណា តំណាងឲ្យក្រុមហ៊ុន ឋានៈ មង្គល អ៊ិនវេសម៉ិន & ដានី ដេង អ៊ីមផត អ៊ិចផត & MM អេហ្រ្គីខលឈ័រ ជូនដល់កងរាជអាវុធហត្ថខេត្ត ដើម្បីទុកប្រើប្រាស់តាមតម្រូវការក្នុងការបំពេញបេសកកម្មបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងអំណរគុណដល់នាយកក្រុមហ៊ុន និងសូមទទួលបាននូវសុខភាពល្អ រកស៊ីទទួលទានមានបាន និងជៀសឱ្យផុតពីជំងឺកូវីដ-១៩ ព្រមទាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ផងដែរ ៕