សៀមរាបៈ នៅវេលាម៉ោង១៧ និង៣០ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយ ករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ថា ដាលុច មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ឡាក់ តែវ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាគង ខេត្តសៀមរាប។
០២. អ៊ឹម សុនិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១១កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៩៨ក្រាម
០២. ទូរស័ព្ទដៃចំនួន ០៤គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។