រតនគិរី៖ នៅព្រឹកថ្ងៃសុក្រទី១៣ ខែសីហា ឆ្នាំ ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ និងគ្រួសារយោធិនធ្វើតេស្តរហ័ស (Rapid test) ដើម្បីរកមេរោគកូវីដ១៩ នឹងចាក់វ៉ាក់សាំងជំរុញដូសទី៣ (Astra Zeneca) ជូនយោធិន និងគ្រួសារយោធិន នៃកងរាជអាវុធហត្ថខេត្ត។