You are currently viewing កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបការទន្ទ្រានដីរដ្ឋ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបការទន្ទ្រានដីរដ្ឋ

កោះកុង៖ វេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបុទុមសាគរ សហការចុះពិនិត្យ និងស្វែងរកកន្លែងកាប់រុករានទន្រ្ទានដីព្រៃ នៅចំណុចថ្មមាស ភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ បានរកឃើញមានការកាប់ដីព្រៃទំហំ ១ហិកតា ថែមទាំងមានខ្ទមដែលបានសាងសង់រួចមានទំហំ៣ម៉ែតx៤ម៉ែត្រ ធ្វើពីឈើប្រក់ស្លឹក។

មានបុរសម្នាក់ឈ្មោះ សូម រុន ភេទប្រុស មានទីលំនៅភូមិ-ឃុំខាងលើ គាត់ជាអ្នកមើលថែដីគាត់បានប្រាប់ថាម្ចាស់ដីរស់នៅភ្នំពេញ ពុំស្គាល់អត្តសញ្ញាណនៅឡើយទេ។