You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់ជូននូវសម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនដល់ លោកវរសេនីយ៍ត្រី សុខ ចាន់ នាយការិយាល័យបំពាក់ និងលោកអនុសេនីយ៍ទោ ឆម រតនា មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ក្រោយពេលយកវត្ថុសំណាក (មានវិជ្ជមានជំងឺកូវីដ១៩ ) កំពុងសម្រាកព្យាបាលនៅមណ្ឌលសាលាគំរូក្រុងកំពង់ឆ្នាំង និងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់គោរពតាមការណែនាំរបស់គ្រូពេទ្យ ហើយសុំឲ្យភរិយា និងបងប្អូនកូនក្មួយ ដែលពាក់ពន្ធ័ប៉ះពាល់ដោយផ្ទាល់មកយកសំណាកគ្រៗប់គ្នា ដើម្បីបញ្ជៀសការចម្លងជំងឺដល់អ្នកដទៃ។ សម្ភារៈនិងថវិកា ក្នុងម្នាក់ទទួលបានអង្ករ១បេ ត្រីខ១យួរ ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ម៉ាស់១ប្រអប់ និងថវិកាម្ភៃម៉ឺនរៀល។