កំពង់ឆ្នាំង៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោកវរសនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង។
យោងបទល្មើសជាក់ស្ដែង និងដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាងបានចុំឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណី (ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ស្ថិតចំណុចមុខផ្ទះសំណាក់តាឡាត់ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់ (ថ្លឹងទាំងថង់វេចខ្ចប់) និងឧបករណ៍ជក់មួយចំនួនទៀត, ទូរស័ព្ទដៃចំនួន០១គ្រឿង, ម៉ូតូចំនួន០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។