You are currently viewing នាយ នាយរងអាវុធហត្ថខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣

នាយ នាយរងអាវុធហត្ថខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣

កំពង់ចាម៖ នៅថ្ងៃទី ១៣-១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំនិងសម្របសម្រួល ធ្វើការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣(ដូសជំរុញ Astra Zeneca) ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់យោធិននៃកងរាជអាវុធហត្ថ និងគ្រួសារ។

លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំង និងបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ Astra Zenecae) ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕