កណ្តាល៖ អនុវត្តបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ មន្ទីរ ការិយាល័យ នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល បន្តយកសំណាកធ្វើតេស្ដរហ័ស (Rapid Test) (លើកទី២) ដើម្បីចូលរួមបង្ការ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅនៅទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល។