ព្រះសីហនុ៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឱ្យលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងក្រុមការងារជំនួយការស្រាវជ្រាវរុករកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ក្មួយៗ ចំនួន ០៣នាក់ ដែលកំពុងចត្តាឡីស័កនៅបន្ទប់ជួលស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ឪពុក-ម្តាយ បានផ្ទុកមេរោគកូវីដ-១៩) ។ អំណោយទទួលបានមានអង្ករចំនួន ០១បាវ, មីម៉ាម៉ា ចំនួន ០២កេស, ត្រីខ ចំនួន ០២យួរ, ប៊ីចេងចំនួន ០២កញ្ចប់, ទឹកស៊ីអ៊ីវចំនួន ០៦ដប, ទឹកត្រី ចំនួន ០២ដប និងថវិកាចំនួន ៥២០,០០០រៀល។