You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

ព្រះវិហារៈ នៅវេលាម៉ោង១៣ និង៣០ រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ស្ថិតនៅចំណុចភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

បើតាមប្រភពពត៌មានពី លោកអនុសេនីយ៍ទោ ឡុក ឡា មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ខេង ខែម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកនេសាទ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជាតិ សំណាង ភេទប្រុស អាយុ៤២ឆ្នាំមុខរបរអ្នកនេសាទ រស់នៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបានចោទប្រកាន់ទៅលើជនសង្ស័យថា បានយកពូថៅមកគប់លើខ្លួន និងបានយកច្រវ៉ាទូកមកវាយបន្ថែមទៀត។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែមអំពីករណីហិង្សានេះ។

បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានធ្វើដូចអ្វីដែលជាការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ មន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់បន្ថែមទៀតថា ហិង្សានេះ បង្ករឡើងដោយសារទំនាស់ពាក្យសំដី។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។
%e1%9e%85%e1%9f%a1

%e1%9e%85%e1%9f%a2