ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថ បានបន្តដំណើរការយកសំណាកធ្វើតេស្តរហ័ស និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។
ការចាក់វ៉ាក់សាំងនេះគឺដំណើរការរយៈពេល ៤ថ្ងៃគិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។