You are currently viewing អាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តវិនាធការដាំដុះចិញ្ចឹមសត្វផ្គត់ផ្គង់ជីវភាព

អាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តវិនាធការដាំដុះចិញ្ចឹមសត្វផ្គត់ផ្គង់ជីវភាព

ឧត្តរមានជ័យ៖ ដោយអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពេលជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។ ជាក់ស្តែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្ត ថែទាំដំណាំចំរុះ និងចិញ្ចឹមសត្វ និងប្រមូលផលស្ពៃ ត្រកួន សរុប ១២៥គីឡូក្រាម ព្រមទាំងចែកមាន់ទាចំនួន ៥៦ក្បាល ស្មើ ៧៨.៤ គីឡូក្រាម និងចែកពងទា ដល់នាយទាហាន នាយទាហានរង ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។