You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកក្កដា

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកក្កដា

កណ្តាល ៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅការងារខែបន្ត ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Cisco Webex Meeting នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះលោក មេបញ្ជាការ ក៏បានផ្សព្វផ្សាយសេចក្តីណែនាំមួយចំនួនសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ កុំឲ្យឆ្លងរីករាល ដាលនូវជំងឺកូវីដ-១៩ ពិសេសដែលតា ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងក្រុមគ្រួសារ សហគមន៍សង្គមជាតិ ពិសេសត្រូវអនុវត្តវិធានសុខាភិបាល ពាក់ម៉ាសវ៉ែនតាឬរបាំងមុខ បាញ់អាល់កុលឬលាងដៃនិងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។