ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ លើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធ ZOOM ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។