កំពង់ចាម៖ នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សែម ហាក់ នាយរងសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំប្រតិភូក្រោមឱវាទចូលរួមពិធីបុណ្យសពជីដូន របស់លោកស្រីព្រឹន្ទបាលឯក ខេន គឹមហ៊ាន់ បុគ្គលិកមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកនាយរងសេនាធិការ បាននាំយកថវិកានាយ នាយរងកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៣,០០០,០០០រៀល(បីលានរៀល) ចូលបុណ្យដល់ក្រុមគ្រួសារសព ស្ថិតនៅភូមិស្ដេចនន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រតិភូក្រោមឱវាទចូលរួមពិធីបុណ្យសព
- Post author:Sery Vutha
- Post published:August 18, 2021
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ
You Might Also Like

ក្រៅពីការងារ បង្ការ បង្ក្រាប សង្គ្រោះ កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ ចំពោះការងារមនុស្សធម៌

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសូត្រមន្ត និងបញ្ចុះអាថាន់ នាគព័ន្ធជុំវិញស្រះទឹក

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧

វរសេនីយ៍ឯក ពក សាង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ អាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចូលរួមឧបត្ថម្ភ ដល់មូលនិធិនៃក្តីស្រឡាញ់
