ឧត្តរមានជ័យ: នៅវេលាម៉ោង០៨ និង០០ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជូនលោក អនុសេនីយ៍ឯក សាន
សារ៉ាវី ជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ លោកមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងអាវុធស្រុក និងស្នាក់ការ អ២០៦ សរុបចំនួន ២៦នាក់៕