កំពង់ស្ពឺ៖ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ភុំ ចេស្តា ប្រធានមន្ទីរកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូអង្គភាពឣញ្ជើញចូលរួមទៅសួរសុខទុក្ខ លោកស្រី ឣនុសេនីយ៍ត្រី សុន ច័ន្ទថារី នាយរងការិយាល័យផែនការ មន្ទីរភស្តុភារ កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ ដែលទើបសម្រាកលំហែមាតុភាព នៅគេហដ្ឋាន ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរក្រុមការងារបាននាំនូវថវិកាចំនួន ៥០០,០០០រៀល, អង្ករចំនួន ០២បាវ, ទឹកបរិសុទ្ធចំនួន ០៤កេស, ម៉ាស់ចំនួន ០២ប្រអប់, ជែលចំនួន ០២ដប, ផ្លែឈើចំនួន ០១កន្ទ្រក សរុបជាទឹកប្រាក់ចំនួន ៨១៦,០០០រៀល។