You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ទទួលជួបស្វាគមន៍ Mr. Giovanni Tatti ជំនួយការសេនានុព័ន្ធយោធាអូស្ត្រាលី

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ទទួលជួបស្វាគមន៍ Mr. Giovanni Tatti ជំនួយការសេនានុព័ន្ធយោធាអូស្ត្រាលី

ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគមន៍សម្តែងការគួរសម និងសំណេះសំណាលការងារជាមួយ Mr. Giovanni Tatti ជំនួយការសេនានុព័ន្ធយោធាអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីជួបពិភាក្សាស្នើសុំកិច្ចសហការប្រតិបត្តិការ និងសម្របសម្រួលការពារសន្តិសុខ ជូនដល់នាវាកងទ័ពជើងទឹកអូស្ត្រាលី ដែលនឹងចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២១ នាពេលខាងមុខនេះ។