You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ៧ និង ១០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ដឹកដោយ លោកវរសេនីយ៍ត្រី ពុធ វ៉ន បានសហការដកហូតឈើគ្មានច្បាប់ (គំនរទី១) ស្មើ៣៧ដុំស្ថិតនៅភូមិតាសែងជើង ឃុំរណះសិរ្យ

និង (គំនរទី២) ស្មើ៩៣ដុំ ស្ថិតនៅភូមិកណ្តាល ឃុំរណះសិរ្យ

សរុប ១៤.១៣ម៉ែត្រគូប។

ឈើដែលដកហូតបានយកមកថែរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង។