ស្វាយរៀង៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុង/ស្រុកបានរួមសហការជាមួយកម្លាំងក្រុមចំរុះ អនុវត្តវិធានការរដ្ឋបាលសាលាខេត្ត និងបម្រាមគោចរដោយចេញល្បាតត្រួតពិនិត្យតាមគោលដៅ ក្នុងភូមិសាស្រ្តក្នុងអំឡុងពេលដាក់បម្រាមគោចរដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរឬអាជីវកម្មផ្សេងៗ នៅចន្លោះម៉ោង ២១:០០នាទី ដល់ម៉ោង ៣:០០នាទី។
គូសបញ្ជាក់ថាប្រជាពលរដ្ឋចំនួន៩៩% ក្នុងខេត្តស្វាយរៀងបានចូលរួមគោរពនូវវិធានការរដ្ឋបាលខេត្តដើម្បីកាត់ផ្តាក់ការឆ្លងសហគមន៍នៃជំងឺកូវីដ.១៩។