កណ្តាល៖ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពក សាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយសហការជាមួយកម្លាំងនគរបាលខេត្ត ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាលស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។