បាត់ដំបង៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ទោ រ៉ុង ប៉ុក មេបញ្ជាការរងខេត្ត បានប្រគល់ផ្លែឈើ (ផ្លែតាង៉ែន)ចំនួន ៣១កេស ចែកជូនដល់មន្ទីរ ការិយាល័យ និងក្រុង/ស្រុកទាំង១៤។ ផ្លែឈើ(ផ្លែតាង៉ែន)ទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។