កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង និងដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងបានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣១/០២១ ចុះថ្ងៃទី ២៩.០៧.២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ឆ្នាំង។
លទ្ធផល បានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន ០១នាក់ ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។ នៅចំណុចផ្ទះរបស់ (ជនត្រូវចោទ) ក្នុងភូមិសំរោងសង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។ដែលពាក់ព័ន្ធក្នុងករណី ឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាតកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
បច្ចុប្បន្ន(ជនត្រូវចោទ)ត្រូវបានការិយាល័យជំនាញយកទៅធ្វើតេស្ដរក Covid.19 លទ្ធផល (អវិជ្ជមាន) និងកំពុងកសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី ។