អហ ព្រះសីហនុ៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតឡើងបង្កដោយជនសង្ស័យ០២នាក់។ 1-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ 2-ឈ្មោះ ជា សុធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលក្រុម20 ភូមិ01 សង្កាត់04 ក្រុង/ខេត្តព្រះសីហនុ។ ជនសង្ស័យបានធ្វើសកម្មភាពកាច់សោរកម៉ូតូ ម៉ាកCBR ពាក់ស្លាកលេខភ្នំពេញ 1CS-8041 ពណ៌ស របស់ជនរងគ្រោះឈ្មោះ អ៊ឹម ផេងហុង ហៅដូង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅកន្លែងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះបានយកម៉ូតូទៅក្នុងរបងមុខផ្ទះអ្នកជិតខាង (ម្ចាស់មិននៅផ្ទះ) ហើយជនរងគ្រោះចេញមករៀននៅផ្ទះរបស់ខ្លួន ឃើញដូចនេះជនសង្ស័យឈ្មោះ សុខ ហេង បានចូលធ្វើសកម្មភាពកាច់សោករ និងផ្តាច់ខ្សែភ្លើង ដោយអោយឈ្មោះ ជា សុធី ជាអ្នកឈរចាំមើលផ្លូវ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចម៉ូតូអត់ឆេះ ហើយឈ្មោះ សុខ ហេង បណ្តើរចេញមកក្រៅរបង ដោយអោយឈ្មោះ ជា សុធី ជាអ្នករុញពីក្រោយ រុញបានប្រហែលជា30ម៉ែត្រ សាក្សីឈ្មោះ សោម ដេងស្រាន់ ហៅឆេង អាយុ15ឆ្នាំ មុខរបរសិស្ស ទីលំនៅកន្លែងកើតហេតុឃើញ ហើយបានរត់មកប្រាប់ម្ចាស់ម៉ូតូ ម្ចាស់ក៏ជិះម៉ូតូតាមរក លុះដល់ចំណុចក្រុម33 ភូមិ03 សង្កាត់01 ក្រុង/ខេត្តព្រះសីហនុ ក៏បានប្រទះឃើញម៉ូតូនិងជនសង្ស័យកំពុងបណ្តើរនិងរុញម៉ូតូ ហើយម្ចាស់ក៏ស្រែកអោយគេជួយ ឃើញដូចនេះជនសង្ស័យក៏ទុកម៉ូតូចោលហើយរត់គេចខ្លួន ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងស្នាក់ការសន្តិសុខទំនប់រលក តាមរកនិងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុម17 ភូមិ03 សង្កាត់01 ក្រុង/ខេត្តព្រះសីហនុ។ ជនសង្ស័យទាំងពីរនិងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងនីតិវិធីបន្ត។

កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខទំនប់រលកឃាត់ខ្លួនចោរកាត់កម៉ូតូបាន២នាក់
- Post author:Eng Hy
- Post published:August 27, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងដកហូតថ្នាំញៀនចំនួន ១៩កញ្ចប់

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កងរាជអាវុធហត្ថខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់រាល់សកម្មភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រប់គណៈប្រតិភូ ដែលជាសមាជិក

រថយន្តដឹកឈើគ្រញូង៤១ដុំត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឹស្ទាក់ចាប់

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
