សៀមរាប៖ ព្រឹកថ្ងៃសុក្រទី២០ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ ZOOM ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។