រតនគិរី៖ នៅវេលាម៉ោង ១០:៥០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត និងមានការសម្របសម្រួលដោយដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងបានចុះឃាត់ទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់មួយកន្លែងស្ថិតនៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់, អេស្កាវ៉ាទ័រ ០១គ្រឿង, រថយន្តកាំម៉ាស់ដឹកដី ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង មន្ត្រីជំនាញបានចាត់ការតាមនីតិវិធី។