រតនគិរី៖ នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធស្រុក បានចុះជួយដឹកបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេចំនួន ០១នាក់ស្ថិតនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ទៅកាន់មណ្ឌលសុខភាពអូរយ៉ាដាវ។
ស្រ្តីឈឺពោះឆ្លងទន្លេរឈ្មោះ រចំ នាម ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិចារ៉ាយ ទីលំនៅ បច្ចុប្បន្នរស់ភូមិឃុំខាងលើ។