You are currently viewing នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាក់វ៉ាក់សាំង

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាក់វ៉ាក់សាំង

បន្ទាយមានជ័យ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាក់វ៉ាក់សាំងជម្រុញ ឬដូសទី៣ ជូនដល់ក្រុមគ្រួសារកងរាជអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍នាព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ ថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសជម្រុញ) ដូសទី៣ ប្រភេទ(Astrazeneca) គឺជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

 

      លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុមគ្រួសារកងរាជអាវុធហត្ថទាំងអស់ថា ទោះបីជាចាក់វ៉ាក់សាំងបង្ការហើយយ៉ាងណាកដោយ ក៏ត្រូវតែអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ផងដែរ។