ព្រៃវែង៖ នៅវេលាម៉ោង ២០ និង ៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ឈ្មោះ ង្វៀង យ៊ាំងទឹង ភេទប្រុសអាយុ ៣២ ឆ្នាំនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ ផន ចន្ថា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ព្រមទាំងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់, ទូក ០១គ្រឿង, ឧបករណ៍ជក់ថ្នាំ ២សម្រាប់, ដែកកេស ០៥, កន្ត្រៃមួយ, ស្នរបាញ់កណ្តុរ១ដើម, ឧបករណ៍ឆក់ត្រី០១សម្រាប់ទុយោរំលែកថ្នាំញៀន ០២, ថង់រំលែកថ្នាំញៀនមួយចំនួន, កែងសម្រាប់ជក់ថ្នាំញៀន០១ និងទូរសព្ទ័ដៃ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។