You are currently viewing នាយ នាយរងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការយកវត្ថុសំណាក រកមេរោគកូវីដ.១៩

នាយ នាយរងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការយកវត្ថុសំណាក រកមេរោគកូវីដ.១៩

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងតាមការិយាល័យជំនាញ និងកម្លាំងអន្តរាគមន៍ធ្វើការយកសំណាក (Rapid Test) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការក៏បានណែនាំដល់កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការចុះធ្វើប្រតិបត្តិការត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ៣កុំ ៣ការពារផងដែរ ដើម្បីជៀសវាងការឆ្លង និងចម្លងជំងឺចូលក្នុងសហគមន៍ និងអង្គភាពកងរាជអាវុធហត្ថ ក៏ដូចជាក្នុងសង្គមជាតិទាំងមូលផងដែរ។