កណ្តាលៈ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួន ស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីឆបោក ស្ថិតនៅចំណុច ក្នុងផ្សាតាខ្មៅចាស់ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ពង សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឌុំ ស៊ីថា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាគ្រូទាយ នៅក្នុងផ្សាតាខ្មៅចាស់ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងទៅតាមដីការ អនុវត្តន៍បង្គាប់អោយចូលខ្លួនលេខ លេខ៣៤១ ដ ក ច ខ របស់ចៅក្រម ជុំនុំជម្រះ សាលាដំបូង ខេត្តកណ្តាល។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី។