កំពង់ចាម៖ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញ ចូលរួមពិធីបុណ្យសពម្ដាយ របស់លោកព្រឹន្ទបាលទោ មាស សក្កណា បុគ្គលិកមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ បាននាំយកបច្ច័យដែលបានមកនាយ នាយរងកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៤,៣៧០,០០០រៀល ចូលបុណ្យដល់ក្រុមគ្រួសារសព ស្ថិតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។