You are currently viewing លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ!

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ!

ភ្នំពេញ៖ ដោយបានការអនុញ្ញាត ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារទំនាក់ទំនងកិច្ចការសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយការិយាល័យ, ប្រធានអង្គភាព, នាយផ្នែក និងនាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋាន កិច្ចប្រជុំនេះមានភ្ជាប់តាមរយៈប្រព័ន្ធវីដេអូ ZOOM ផងដែរ។