ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ នៅបន្ទាយកងរាជអាវុធហត្ថឡុងឈិន(បឹងតាមោក) លោកឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទទួលអំណោយពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាផ្លែតាង៉ែនចំនួន ១០តោន ជូនដល់បញ្ជាការ ដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែរដឹកនាំដោយ ឧត្តមសេនីយ៍ឯក យ៉ាត ទូច មេបញ្ជាការរង នឹងជានាយខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស។