រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកវរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរងនិងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញផ្សព្វផ្សាយអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០៥ ស.ណ.ន ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ និងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីយុទ្ធនាការជាតិក្រោមប្រធានបទ ( រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ.១៩ ) ព្រមទាំងផ្សព្វផ្សាយនូវព្រឹត្តិការណ៍អន្តរជាតិស្តីពីក្រុមតាលីបង់នៅអាហ្គានីស្ថាន។
ក្នុងឱកាសនេះដែរលោកមេបញ្ជាការរងនិងជានាយសេនាធិការបានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថទាំងអស់ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ ៣ការពារ។