ឧត្តរមានជ័យ៖ ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្នុងពេលជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។ ជាក់ស្តែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្ត ខិតខំថែទាំដំណាំចំរុះ ចិញ្ចឹមសត្វ ព្រមទាំងប្រមូលផលត្រីប្រាចំនួន ១៥០គីឡូក្រាម និងត្រប់ចំនួន ១៥២គីឡូក្រាម ចែកជូនដល់នាយទាហាន នាយទាហានរង ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។