ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អនុវត្តតាមការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង លោឧត្តមសេនិយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ
១. សេចក្តីណែនាំលេខ០៥ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០២១។
២. សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីយុទ្ធនាការជាតិក្រោមប្រធានបទ(រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១)។
៣. ពង្រឹងការអនុវត្តតួនាទីភារកិច្ច បង្ការបង្រ្កាបបទល្មើសនិងចូលរូមវិធានការរដ្ឋបាលរបស់មូលដ្ឋាន។
សមាសភាពចូលរួមមានលោកមេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងមានភ្ជាប់តាមរយៈ Video Zoom ផងដែរ។