រតនគីរី៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្ដូងមាស និងលោក ណូ វណ្ណម៉ាត់ អាជីវករស្រុកអណ្តូងមាស បាននាំយកអំណោយ និងថវិកាផ្ទាល់ខ្លួន ចែកជួនកងកំលាំង និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កចំនួន ១៦គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម, ទឹកត្រី ០១លីត្រ, ព្រេងឆា ០១ លីត្រ, ប៊ីចេង ២៥០ក្រាម, ស្ករស ០១គីឡូក្រាម, អំបិល ០១គីឡូក្រាម, ខ្ទឹមស ៥០០ក្រាម, ថវិកាចំនួន ២០,០០០ រៀល។
ចែកជូនអង្គភាពអធិការស្រុកមានអង្ករ ១២០គីឡូក្រាម, ទឹកត្រី ០៦លីត្រ, ព្រេងឆា ០៦លីត្រ, ប៊ីចេង១៥០០ក្រាម, ស្ករស ០៦គីឡូក្រាម, អំបិល ០៦គីឡូក្រាម, ខ្ទឹមស ៣០គីឡូក្រាម និងថវិកាចំនួន ១២០,០០០ រៀល។
ចែកជូនរដ្ឋបាលស្រុកអណ្ដូងមាសមានអង្ករ ៨០គីឡូក្រាម, ទឹកត្រី ០៤លីត្រ, ប្រេងឆា ០៤លីត្រ, ប៊ីចេង ១០០០ក្រាម, អំបិល ០៤គីឡូក្រាម, ស្ករស ០៤គីឡូក្រាម, ខ្ទឹមស ០២គីឡូក្រាម និងថវិកាចំនួន ១០០,០០០ រៀល។
ចែកជូនរដ្ឋបាលឃុំញ៉ាងមានអង្ករ ៨០គីឡូក្រាម, ប្រេងឆា ០៤លីត្រ, ទឹកត្រី ០៤លីត្រ, ប៊ីចេង ១០០០ក្រាម, ស្ករស ០៤គីឡូក្រាម, ខ្ទឹមស ០២គីឡូក្រាម, អំបិល ០៤គីឡូក្រាម និងថវិកាចំនួន ១៨០,០០០ រៀល។