ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោកវរសេនីយ៍ត្រី ប៊ូវ ឡោះ នាយការិយាល័យហិរញ្ញវត្ថុ តំណាងលោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ប្រគល់ថវិកាលំហែមាតុភាព របស់រាជរដ្ឋាភិបាលជូនដល់ លោកស្រីអនុសេនីយ៍ត្រី សោន សំអាត ជំនួយការ ការិយាល័យផែនការ មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលទើបសម្រាលកូន ដោយទទួលបានថវិកាចំនួន ៨០០.០០០ រៀល។