រតនគិរីៈ នៅវេលាម៉ោង ១៩.២០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជា តារា នាយការិយាល័យព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង ០១ និង០០នាទីរំលងអាធ្រាត ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មូលហេតុជនសង្ស័យមានទំនាស់គ្នាបន្តិចបន្តួច និងគុំគួនរឿងជនរងគ្រោះបោកទូរស័ព្ទរបស់ខ្លួន។ កម្លាំងបានចាប់យកវត្ថុតាងមានកាំបិតផ្គាក់ចំនួន ០១ដើម, ដាវសាំម៉ូរ៉ៃចំនួន ០១ដើម, ទូរស័ព្ទដៃចំនួន ០១គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។