បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និងងនាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ រយ:ពេល០៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០១៦
ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការចូលពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរង ការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក និងស្នាក់ការសន្តិសុខចំនួន បានចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោក មេបញ្ជាការខេត្ត បានផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចការពារសន្តិសុខរក្សាសុវត្ថភាព សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក តាមប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។ លោក មេបញ្ជាការ បានសំណូមពរ ដល់គ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យប្រពៃណីជាតិខាងមុខ ជាពិសេសនៅតាមទីវត្តអារាម រមណីយដ្ឋាន និងទីកន្លែងកំសាន្តផ្សេងៗ។