មណ្ឌលគិរី៖ រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ាវ យូរអៀន មេបញ្ជាការរង និងជានាយសេនាធិការតំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលអំណោយឧបត្ថម្ភពីលោក អាំ វាសនា និងលោកស្រី តូច សុវណ្ណារី ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អំណោយមានទឹកបរិសុទ្ធចំនួន ២០០យួ, តែ AD ចំនួន ២០កេស, អាល់កុលចំនួន ៩០លីត្រ ដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺវីដ-១៩៕