You are currently viewing លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ អញ្ជើញផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការពង្រឹង ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩

លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ អញ្ជើញផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការពង្រឹង ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥ ស្តីពីការពង្រឹង ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១, សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីយុទ្ធនាការជាតិក្រោមប្រធានបទ ( រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ.១៩ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១) ព្រឹត្តិការណ៍ជាតិ អន្តរជាតិ។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតី លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការង កងរាជអាវុធហត្ថខេត្ត ដោយឡែកនៅតាមបណ្តាលមូលដ្ឋានក្រុង/ស្រុកក៏បានធ្វើការផ្សព្វផ្សាយផងដែរ។