កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ គ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើតេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ (ដូសជំរុញ ឬដូសទី៣) ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ជូ សារុ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ផ្ដាំផ្ញើដល់គ្រួសារកងកម្លាំង ដែលបានចាក់វ៉ាក់សាំងបង្ការ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ។